Post & Thought
A collection of my writings, essays, and reflections on various topics.
Experience, culture shock and untold diary after moving to China.
នៅក្នុងយុគសម័យ AI កំពុងរីកចម្រើន ការធ្វើឲ្យ AI Assistant Model អាចយល់ និងចូលប្រើប្រាស់ឯកសារគេហទំព័ររបស់យើងបាន គឺជាកត្តាសំខាន់ដែលមិនគួររំលងឡើយ។ nuxt-llms module គឺជាដំណោះស្រាយដ៏ល្អសម្រាប់ Nuxt Developer ក្នុងការបង្កើត /llms.txt និង /llms-full.txt ដោយស្វ័យប្រវត្តិ ដើម្បីឲ្យ AI tools ដូចជា GitHub Copilot, Claude, ChatGPT ជាដើម អាចយល់ដឹង project ឬឯកសាររបស់អ្នកបានកាន់តែច្បាស់ និងត្រឹមត្រូវ។ ដូចគ្នាទៅនឹងមុខងារផ្សេងៗក្នុង Nuxt ecosystem ដែរ ការរួមបញ្ចូល module មួយនេះ មិនពិបាក ឬស្មុគស្មាញឡើយ។
12k developers joined ClawdBot Discord in 3 weeks. "Millionaire-maker" YouTube videos hit 5M views. But this personal AI agent promises way too much and delivers way too little. Here's why the hype dies by June.
This 14,200+ word deep dive traces attention from its origins in seq2seq models through Transformer dominance to emerging post-attention architectures. Learn how attention scaled AI to trillion-parameter models, why it's hitting scaling walls, and what replaces it next.
During my time on the React team, I have been lucky to see how Jordan, Sebastian, Sophie and other tenured team members approach problems. In this post, I'm distilling what I learned from them into a few high-level technical principles. These principles aren't meant to be exhaustive. This is my personal attempt to formalize observations about how the React team operates — other team members may have different perspectives.
បន្ទាប់ពីយល់ដឹងពីការប្រើប្រាស់ និងរួមបញ្ចូលមុខងារបកប្រែយ៉ាងងាយស្រួល និងរហ័ស មុខងារដែលមិនអាចខ្វះ និងមើលរំលងបានសោះឡើយគឺ មុខងារកែប្រែផ្ទៃពណ៌នៃផ្ទាំងប្រើប្រាស់ឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើ។ ការដែលកម្មវិធីមួយមានមុខងារសំខាន់បែបនេះ នោះបទពិសោធន៍ប្រើប្រាស់នៃអ្នកប្រើកាន់តែល្អតាមហ្នឹងផងដែរ។ មិនខុសគ្នាពីមុខងារភាសា មុខងារប្តូរពណ៌ផ្ទៃមួយនេះ គឺមិនមានភាពស្មុគស្មាញ ឬពិបាករួមបញ្ចូលឡើយ បូកផ្សំជាមួយនឹងភាពសម្បូរបែប និងការគាំទ្រពេញទំហឹងពី TailwindCSS ទៀតនោះ ការរួមបញ្ចូលមុខងារមួយនេះអោយបានជោគជ័យ គឺរឹតតែលែងជាបញ្ហាទៀតឡើយ។
មុខងារពហុភាសាគឺជាមុខងារសំខាន់មួយក្នុងចំណោមមុខងារសំខាន់ៗបំផុតដែលអ្នកអភិវឌ្ឍន៍គួរតែរួមបញ្ចូលទៅក្នុងកម្មវិធីឬគេហទំព័រដើម្បីធ្វើទំនើបកម្ម និងលើកកម្ពស់ទៅលើបទពិសោធន៍អ្នកប្រើប្រាស់ (User Experience - UX) នៅលើកម្មវិធីដែលពួកគេសរសេរ។ ថ្វីត្បិតតែវាជាមុខងារសំខាន់ ក៏ប៉ុន្តែភាពលំបាកនៃការរួមបញ្ចូល គឺនៅតែជាឧបសគ្គមួយសម្រាប់អ្នកអភិវឌ្ឍន៍មួយចំនួនដែលថ្មីជាមួយមុខងារមួយនេះចំពោះ Nuxt Framework ដោយសារមានវិធីសាស្ត្រជាច្រើនរបៀបក្នុងការប្រើប្រាស់។ ដូច្នេះថ្ងៃនេះ ខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាអំពីការបង្កើត និងរួមបញ្ចូលមុខងារសំខាន់មួយនេះទៅកាន់កម្មវិធីរបស់អ្នកបានយ៉ាងងាយស្រួល ត្រូវក្បួនខ្នាត និងរហ័សបំផុត។
Brave គឺជា open-source browser ដែលត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Brave Software ដោយផ្អែកទៅលើបច្ចេកវិទ្យារបស់ Chromium ដែលជាបច្ចេកវិទ្យាដូចគ្នាទៅនឹងការបង្កើត Google Chrome, Microsoft Edge ផងដែរ។
Telegram គឺជាបណ្តាញសង្គមទំនាក់ទំនងមួយដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងវិស័យបច្ចេកវិទ្យា នៅទូទាំងពិភពលោក ដែលក្នុងនោះក៏មានប្រជាជនកម្ពុជារាប់លានអ្នក បាននឹងកំពុងប្រើប្រាស់វាផងដែរ។ ដោយសារតែមុខងារទំនើបៗសម្បូរបែប លឿនរហ័ស និងឥតគិតថ្លៃ ធ្វើអោយតេឡេក្រាមមានភាពពេញនិយមខ្លាំង រហូតក្លាយជាបណ្តាញទំនាក់ទំនងគោល សម្រាប់អ្នកប្រើមួយចំនួនទៀតផង។ ក៏ប៉ុន្តែភាពសម្បូរបែបរបស់តេឡេក្រាមនេះហើយក៏បានពាំនាំមកនូវគ្រោះថ្នាក់ និងបទឧក្រិត្យអ៊ីនធើណេតជាច្រើនដែលគំរាមគំហែងដល់សុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់។
CC-NC-ND 4.0 , ©2026 Chandara H. Wei
All right reserved.