> cd ..

របៀបក្នុងការបង្កើត llms.txt ដោយស្វ័យប្រវត្តិសម្រាប់ Nuxt 4+ ដោយប្រើប្រាស់ nuxt-llms module

nidexingg
2 minutes readFeb 22, 2026 Last edited: Feb 22, 2026
#nuxt #llms #ai #module
របៀបក្នុងការបង្កើត llms.txt ដោយស្វ័យប្រវត្តិសម្រាប់ Nuxt 4+ ដោយប្រើប្រាស់ nuxt-llms module

📢 ការណែនាំ និងពិពណ៌នា

នៅក្នុងយុគសម័យ AI កំពុងរីកចម្រើន ការធ្វើឲ្យ AI Assistant Model អាចយល់ និងចូលប្រើប្រាស់ឯកសារគេហទំព័ររបស់យើងបាន គឺជាកត្តាសំខាន់ដែលមិនគួររំលងឡើយ។ nuxt-llms module គឺជាដំណោះស្រាយដ៏ល្អសម្រាប់ Nuxt Developer ក្នុងការបង្កើត /llms.txt និង /llms-full.txt ដោយស្វ័យប្រវត្តិ ដើម្បីឲ្យ AI tools ដូចជា GitHub Copilot, Claude, ChatGPT ជាដើម អាចយល់ដឹងពី project ឬគេហទំព័ររបស់អ្នកបានកាន់តែច្បាស់ និងត្រឹមត្រូវ។ ដូចគ្នាទៅនឹងមុខងារផ្សេងៗក្នុង Nuxt ecosystem ដែរ ការរួមបញ្ចូល module មួយនេះ មិនពិបាក ឬស្មុគស្មាញឡើយ។

១. តម្លើង nuxt-llms module

Run CLI Command ខាងក្រោម

Terminal
      npm i nuxt-llms

    

បន្ទាប់មកនៅក្នុង nuxt.config.ts ត្រូវចុះឈ្មោះ 'nuxt-llms' នៅក្នុង modules config ។

nuxt.config.ts
      export default defineNuxtConfig({
  modules: [
    'nuxt-llms'
  ]
});

    

២. កំណត់រចនាសម្ព័ន្ធ nuxt-llms

បន្ទាប់ពីតម្លើងរួចរាល់ ត្រូវកំណត់ llms config នៅក្នុង nuxt.config.ts ដើម្បីបន្ថែម domain, title, description និង sections ជាដើម។ ព័ត៌មានទាំងនេះ ជួយ AI assistant model ឲ្យយល់ដឹងអំពី project រួមទាំង structure ឯកសារ project ផ្ទាល់ផងដែរ។

nuxt.config.ts
      export default defineNuxtConfig({
  modules: ['nuxt-llms'],
  llms: {
    domain: 'https://example.com',
    title: 'My Application',
    description: 'My Application Description',
    sections: [
      {
        title: 'Getting Started',
        description: 'How to get started with My Application',
        links: [
          {
            title: 'Installation',
            description: 'How to install My Application',
            href: '/docs/installation',
          },
          {
            title: 'Configuration',
            description: 'How to configure My Application',
            href: '/docs/configuration',
          },
        ],
      },
    ],
  },
});

    

ចូលទៅកាន់ /llms.txt ក្នុង browser ដើម្បីឃើញ documentation ដែលបានបង្កើត ✨

៣. ការរួមបញ្ចូលជាមួយ @nuxt/content (ពុំបាច់ក៏បាន)

ប្រសិនបើ project របស់អ្នកប្រើ @nuxt/content module, nuxt-llms ដំណើរការបានល្អ ដោយបន្ថែម content ទាំងអស់ទៅក្នុង llms.txt និង llms-full.txt ដោយស្វ័យប្រវត្តិ។ គ្រាន់តែ config ដូចខាងក្រោម ដោយមិនចាំបាច់ define sections ឡើយ។

nuxt.config.ts
      export default defineNuxtConfig({
  modules: ['nuxt-llms', '@nuxt/content'],
  llms: {
    domain: 'https://example.com',
    title: 'My Application',
    description: 'My Application Description',
  },
});

    

ដើម្បីបើក /llms-full.txt route ត្រូវបន្ថែម full.title និង full.description ដូចខាងក្រោម៖

nuxt.config.ts
      export default defineNuxtConfig({
  modules: ['nuxt-llms'],
  llms: {
    domain: 'https://example.com',
    title: 'My Application',
    full: {
      title: 'Full Documentation',
      description: 'Full documentation of the application',
    },
  },
});

    

រួចរាល់ ✨🥳 ។

📚 ប្រភព និងឯកសារពាក់ព័ន្ធសម្រាប់ស្វែងយល់បន្ថែម

Comment

Share your perspective and thought.

CC-NC-ND 4.0 , ©2026 Chandara H. Wei
All right reserved.