> cd ..

របៀបក្នុងការរួមបញ្ចូលមុខងារផ្ទៃពន្លឺឆ្លាតវៃសម្រាប់អ្នកអភិវឌ្ឍន៍លើ Nuxt 4.3+ ដោយប្រើប្រាស់ @nuxtjs/color-mode module ជាមួយនឹង TailwindCSS

nidexingg
1 minute readSep 10, 2024 Last edited: Feb 17, 2026
#nuxt #color-mode #theme #module
របៀបក្នុងការរួមបញ្ចូលមុខងារផ្ទៃពន្លឺឆ្លាតវៃសម្រាប់អ្នកអភិវឌ្ឍន៍លើ Nuxt 4.3+ ដោយប្រើប្រាស់ @nuxtjs/color-mode module ជាមួយនឹង TailwindCSS

១. តម្លើង @nuxtjs/color-mode និង @nuxtjs/tailwindcss module

Run CLI Command ខាងក្រោម

Terminal
npx nuxt@latest module add tailwindcss color-mode

បន្ទាប់មកនៅក្នុង nuxt.config.ts Nuxt នឹងបន្ថែម '@nuxtjs/color-mode' និង '@nuxtjs/tailwindcss' នៅក្នុង modules config ដោយស្វ័យប្រវត្តិ។

nuxt.config.ts
export default defineNuxtConfig({
modules: [
'@nuxtjs/color-mode',
'@nuxtjs/tailwindcss'

២. បង្កើត component សម្រាប់ប្តូរផ្ទៃប្រើប្រាស់

ចំពោះ toggle component អ្នកទាំងអស់គ្នាអាច design និងរៀបចំផ្ទៃ UI ដោយខ្លួនឯងបាន ប្រសិនបើចង់រចនាដោយខ្លួនឯង។ ខាងក្រោមជាកូដឧទាហរណ៍។

components/Theme.vue
<template>

Color mode: {{ $colorMode.value }}

<select v-model="$colorMode.preference">
<option value="system">System</option>
<option value="light">Light</option>
<option value="dark">Dark</option>
<option value="sepia">Sepia</option>
</select>

</template>

៣. របៀបប្រើប្រាស់ TailwindCSS class ដើម្បីកំណត់ពណ៌ពេលផ្លាស់ប្តូរផ្ទៃប្រើប្រាស់

ដើម្បីកំណត់ពណ៌បង្ហាញនៅពេលមានការផ្លាស់ប្តូរម៉ូដពណ៌នៃផ្ទាំងប្រើប្រាស់ទៅកាន់ម៉ូដងងឹត គឺគ្រាន់តែបន្ថែម dark: class និងតម្លៃនៃពណ៌យើងដែលចង់ឲ្យបង្ហាញនៅពេលផ្លាស់ប្តូរ។ មើលឧទាហរណ៍ខាងក្រោម៖

page.vue
<template>

Hello World!

Hello world x2

</template>

រួចរាល់ ✨🥳 ។ មើលឧទាហរណ៍ខាងក្រោម ឬចូលតេស្តផ្ទាល់នៅ ទីនេះ បាន។

Preview

📚 ប្រភព និងឯកសារពាក់ព័ន្ធសម្រាប់ស្វែងយល់បន្ថែម

Comment

Share your perspective and thought.

CC-NC-ND 4.0 , ©2026 Chandara H. Wei
All right reserved.